បណ្តុះបណ្តាល
ទំព័រនេះប្រមូលផ្តុំមាតិកាបណ្តុះបណ្តាលបន្តសម្រាប់ឆ្មប និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីគាំទ្រការអភិវឌ្ឍន៍សមត្ថភាព និងការសិក្សាតាមប្រព័ន្ធអនឡាញ។
ការស្នើសុំប្រឡងតាមអនឡាញ
ការធ្វើអនាម័យដៃ
ការធ្វើអនាម័យដៃជាប់លាប់នៅមន្ទីរពេទ្យ គឺសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ និងបង្ការការរីករាលដាលនៃជម្ងឺឆ្លង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ចំណេះដឹងស្តីពីរបៀបដែលជម្ងឺអាចឆ្លង និងសកម្មភាពដែលអាចការពារបុគ្គលិកសុខាភិបាល និងអ្នកជម្ងឺនឹងត្រូវបានផ្តល់ជូនតាមរយៈវីដេអូ ឬវគ្គបណ្តុះបណ្តាលតាមអនឡាញ។
អ្នកនឹងរៀនពីរបៀបលាងសម្អាតមេរោគ និងថែទាំដៃរបស់អ្នក រួមទាំងអ្វីដែលត្រូវពិចារណានៅពេលប្រើប្រាស់ស្រោមដៃ។
ការចូលរួមវគ្គបណ្តុះបណ្តាល
ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល អ្នកត្រូវមានគណនី Gmail មួយ។ អ្នកអាចប្រើតំណខាងក្រោមដើម្បីបង្កើតគណនី និងចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល។
ឯកសារដែលពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាល
លិខិតបញ្ជាក់ការចូលរួមសិក្សា
វាយតម្លៃចំណេះដឹងមុនវគ្គ
វាយតម្លៃចំណេះដឹងក្រោយវគ្គ
វីដេអូខ្លីៗសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលសិក្សាតាមប្រព័ន្ធអនឡាញ
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានឯកភាព និងទទួលយកមេរៀនវីដេអូខ្លីដែលរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ដោយសហការណ៍ និងសម្របសម្រួលដោយអង្គការ GIZ និងក្រុមហ៊ុន B-Braun សម្រាប់ដាក់ឱ្យឆ្មបសិក្សាតាមអនឡាញ។
មេរៀនជាវីដេអូខ្លីៗនេះបែងចែកជាបីផ្នែក ដោយផ្នែកនីមួយៗមានរយៈពេល៦០នាទី។ បន្ទាប់ពីសិក្សាមេរៀនតាមវីដេអូនីមួយៗចប់ តម្រូវឱ្យមានការឆ្លើយសំណួរដើម្បីទទួលបានលិខិតបញ្ជាក់ការសិក្សា។ លិខិតបញ្ជាក់មួយ ឆ្មបនឹងទទួលបាន០២ពិន្ទុ។