ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យ ហ្លួង ម៉ែ
ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ងួន សុភាព ប្រធានក្រុមប្រឹក្សាគណ:ឆ្មបជាតិបានអញ្ជេីញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧រូប។
អនុលោមតាមច្បាប់ ស្តីពីការបង្កើតគណៈឆ្មបកម្ពុជា សមាសភាពការិយាល័យរបស់ក្រុមប្រឹក្សាមន្ទីរពេទ្យហ្លួង ម៉ែ រួមមាន ប្រធានក្រុមប្រឹក្សា១រូប អនុប្រធាន១រូប អគ្គលេខាធិការ១រូប ហេរញ្ញិក១រូប និងសមាជិក៥រូប។
១- លោកស្រីគូ សេរីគន្ធា ប្រធាន
២- លោកស្រី យូយ ស្រីនូ អនុប្រធាន
៣- លោកស្រី វណ្ណដា ណាវី អគ្គលេខាធិការ
៤- លោកស្រី សេក រ៉ាវី ហេរញ្ញិក
៥- លោកស្រី សេង ស្រីទូច សមាជិក
៦- លោកស្រី ឆោម សុភក្ត្រត្រា សមាជិក
៧- លោកស្រី ប៊ូ សៀកណៃ សមាជិក
៨- លោកស្រី សាយ ចន្ថា សមាជិក
៩- លោកស្រី ឡោ ច័ន្ទយុទ្ធារី សមាជិក
កម្មវិធីនេះមានការអញ្ជើញចូលរួមពី នាយករង ប្រធាន អនុប្រធានការិយាល័យបច្ចេកទេស រដ្ឋបាល ប្រធានផ្នែករោគស្ត្រី ប្រធាន អនុប្រធានថែទាំ នាយអ៊ុយនីតេ នាយសាល នាយសាលរង និងមន្ត្រីគ្រប់ផ្នែក នៃមន្ទីរពេទ្យ ហ្លួង ម៉ែ។
ក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យហ្លួង ម៉ែ