2026-07-01
ចូលអាន 13ដង
ការចុះទស្សនាកិច្ចការស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈឆ្មបនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប
ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ បានដឹកនាំក្រុមការងារក្រុមប្រឹក្សាគណៈឆ្មបជាតិ និងក្រុមប្រឹក្សាគណៈឆ្មបខេត្តចុះទស្សនាកិច្ចការស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈឆ្មបនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប។
ដំណើរការទស្សនាកិច្ចមានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងណែនាំបង្ហាញដោយក្រុមការងារគ្រប់គ្រង និងដឹកនាំក្នុងមន្ទីរពេទ្យយ៉ាងស្ទាត់ជំនាញ ទាំងបច្ចេកទេសគ្រប់សាល ឧបករណ៍សម្ភារ ឱសថ ការបង្ការការត្រួតពិនិត្យ និងការចម្លងរោគ នវានុវត្តន៍ទាំងឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ។
គណៈឆ្មបកម្ពុជាពិតជាមានកត្តិយសបំផុត និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។