Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

Home Announcement ការចុះទស្សនាកិច្ចការស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈឆ្មបនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧​ខេត្តសៀមរាប
ការចុះទស្សនាកិច្ចការស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈឆ្មបនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧​ខេត្តសៀមរាប
16 views

ការចុះទស្សនាកិច្ចការស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈឆ្មបនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧​ខេត្តសៀមរាប

ថ្ងៃពុធ ទី១​ ខែកក្កដា​ ឆ្នាំ២០២៦​ លោកស្រី ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ បានដឹកនាំក្រុមការងារក្រុមប្រឹក្សាគណៈឆ្មបជាតិ និងក្រុមប្រឹក្សាគណៈឆ្មបខេត្តចុះទស្សនាកិច្ចការស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈឆ្មបនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧​ខេត្តសៀមរាប។​

ដំណើរការទស្សនាកិច្ចមានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងណែនាំ​បង្ហាញដោយក្រុមការងារគ្រប់គ្រង​ និងដឹកនាំក្នុងមន្ទីរពេទ្យយ៉ាងស្ទាត់ជំនាញ​ ទាំងបច្ចេកទេសគ្រប់សាល​ ឧបករណ៍សម្ភារ​ ឱសថ​ ការបង្ការការត្រួតពិនិត្យ​ និងការចម្លងរោគ​ នវានុវត្តន៍ទាំងឌីជីថល​ និងហេដ្ឋារចនាសម្ព័ន្ធ។

គណៈឆ្មបកម្ពុជាពិតជាមានកត្តិយសបំផុត​ និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​ និងក្រុមការងារ​ទាំងអស់​ ដែលបានទទួលស្វាគមន៍​យ៉ាងកក់ក្តៅជាទីបំផុត​។