ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប Midwifery Coordinator Alliance Team (MCAT) ក្រោមប្រធានបទ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល" នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន
ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យស សំអឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប ក្រោមប្រធានបទ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល" នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន រៀបចំដោយផ្នែកគាំពារមាតា និងទារកខេត្តប៉ៃលិន សមាសភាពចូលរួមចំនួន ៥៥រូប។
គោលបំណងកិច្ចប្រជុំ៖
១. ការប្រាស្រ័យទាក់ទងរវាងឆ្មប និងគ្រូពេទ្យ នៅថ្នាក់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល
២. ពិភាក្សា និងដោះស្រាយបញ្ហារួម ដែលបានរកឃើញនៅក្នុងអំឡុងពេលចុះអភិបាល
៣. ពិភាក្សាពីករណីបញ្ជូន ករណីមានផលវិបាក និងព័ត៌មានត្រឡប់ដែលបញ្ជូនពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យបង្អែក
៤. ធ្វេីបច្ចុប្បន្នភាពចំណេះ ជំនាញលេីការថែទាំផ្ទៃពោះមុនសម្រាល ដោយកំណត់ហានិភ័យស្ត្រីមានផ្ទៃពោះទៅតាមកូដពណ៌ និងវិធីសាស្ត្របំពេញកំណត់ត្រាផ្ទៃពោះមុនសម្រាលឱ្យមានប្រសិទ្ធភាព
កិច្ចប្រជុំMCATs អញ្ជេីញចូលរួមពី លោកស្រី ងួន សុភាព ប្រធានគណ:ឆ្មបជាតិ លោកស្រី ឌុច សុផាត អនុប្រធានគណ:ឆ្មបជាតិ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ប្រធានផ្នែកគាំពារមាតា និងទារកខេត្ត ព្រមទាំងលោកស្រីនាយអគារ និងឆ្មបមកពីមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង៧។