ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
ជាដំបូង គណៈឆ្មបជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកវេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី និងកញ្ញា បួ ម៉ារីតា ប្រធានគណ:ឆ្មបខេត្តរតនគីរី ដែលបានអនុញ្ញាតជំនួបពិភាក្សា និងស្វាគមន៍ដល់ក្រុមប្រឹក្សាគណ:ឆ្មបយ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។
ជាកិច្ចបន្ទាប់គណ:ឆ្មបជាតិបានបង្ហាញពីសកម្មភាពក្នុងបេសសកម្ម៖ ទី១.ចុះអភិបាលការបណ្តុះបណ្តាលស្តីពី "ការថែទាំផ្ទៃពោះមុនសម្រាល" ទី២. ចែកអំណោយសប្បុរសធម៌ពីមូលនិធិគណ:ឆ្មបកម្ពុជា និងមន្ទីរសុខាភិបាលខេត្តរតនគីរីជូនដល់ទារកកំព្រាម្តាយ និងក្រុមគ្រួសារ ទី៣. ចុះទស្សនាកិច្ចនៅមណ្ឌលសុខភាពកោះពាក្យ និងផ្ទះរង់ចាំ ទី៤. សំណូមពរ កិច្ចសហការមន្ទីរសុខាភិបាលខេត្តជួយផ្សព្វផ្សាយ និងបន្តជំរុញឆ្មបក្នុងការចុះបញ្ជិកា បន្តអាជ្ញាបណ្ណ និងការអនុវត្តក្រមសីលធម៌ឆ្មប គោរពច្បាប់បទបញ្ញត្តិ ដើម្បីសុខភាពមាតា ទារក និងកុមារ ប្រកបដោយគុណភាព សុវត្ថិភាព និងសមភាព។
ជាទីបញ្ចប់ សូមគោរពថ្លែងអំណរគុណជាថ្មី ចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានគណ:ឆ្មបខេត្តរតនគីរី ចំពោះកិច្ចសហការ ស្វាគមន៍ និងផ្តល់អនុសាសន៍គន្លឹះដល់ក្រុមប្រឹក្សាគណ:ឆ្មបជាតិ សូមជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។