Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

Home Announcement ការចុះអភិបាល វគ្គបណ្តុះបណ្តាលស្តីពី​ "ការថែទាំផ្ទៃពោះមុនសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តរតនគិរី
ការចុះអភិបាល វគ្គបណ្តុះបណ្តាលស្តីពី​ "ការថែទាំផ្ទៃពោះមុនសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តរតនគិរី
19 views

ការចុះអភិបាល វគ្គបណ្តុះបណ្តាលស្តីពី​ "ការថែទាំផ្ទៃពោះមុនសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តរតនគិរី

ថ្ងៃពុធ​ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៦​ កញ្ញា​ ងួន​ សុភាព​ ប្រធានគណ:ឆ្មបជាតិ​ និងក្រុមប្រឹក្សាគណ:ឆ្មបជាតិ បានអញ្ជេីញចួលរួមវគ្គបណ្តុះបណ្តាលស្តីពី​ "ការថែទាំផ្ទៃពោះមុនសម្រាល" នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តរតនគីរី រៀបចំដោយ​ផ្នែកគាំពារមាតា​ និងទារក​ខេត្ត​រតនគីរី សមាសភាពចូលរួមចំនួន​ ២៥រូប​។​

គោលបំណងចុះអភិបាល៖

១. ស្វែងយល់ពីការបណ្តុះបណ្តាលបន្ត​ក្រោយពីទទួលការបណ្តុះបណ្តាលថ្នាក់ជាតិ​

២. ពិនិត្យ​ និងសាកសួរការអនុវត្តកន្លងមក​ បញ្ហាប្រឈមដែលជួបប្រទះ​ និងរបៀបពន្យល់​ ដោះស្រាយទៅដល់អ្នកអនុវត្តផ្ទាល់ឱ្យកាន់តែយល់ច្បាស់

៣. ជួយសម្របសម្រួល​ និងលេីកទឹកចិត្តអ្នកចូលរួម​ និងអ្នកបង្ហាញ​ ពីជំនាញការពិនិត្យផ្ទៃពោះមុនសម្រាល​

វគ្គបណ្តុះបណ្តាល អញ្ជេីញចូលរួមពី​ប្រធានផ្នែកគាំពារមាតា និងទារកខេត្ត​ ស្រុក​ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក​ មណ្ឌលសុខភាព​ និងប៉ុស្ត៍សុខភាព​។