វគ្គបណ្តុះបណ្តាល ស្តីពី"ក្រមសីលធម៌ឆ្មប ច្បាប់គតិយុត្ត និងការរៀបចំបែបបទក្នុងការស្នេីសុំពិន្ទុពីអង្គភាពផ្តល់ការបណ្តុះបណ្តាល"
ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណ:ឆ្មបជាតិដឹកនាំដោយលោកស្រី ងួន សុភាព ប្រធានគណ:ឆ្មបជាតិ បានធ្វេីបទបង្ហាញ ស្តីពី"ក្រមសីលធម៌ឆ្មប ច្បាប់គតិយុត្ត និងការរៀបចំបែបបទក្នុងការស្នេីសុំពិន្ទុពីអង្គភាពផ្តល់ការបណ្តុះបណ្តាល" នៅមន្ទីរពេទ្យបង្អែកក្រុងប៉ៃលិន ដែលមានសមាសភាពចូលរួមសរុប ២០រូប។
គោលបំណង៖
១. បង្ហាញវឌ្ឍនាភាពរបស់គណ:ឆ្មបកម្ពុជានៅឆ្នាំ២០២៥
២. បង្ហាញពីអនុក្រឹត្យ ស្តីពី"ក្រមសីលធម៌ឆ្មប"
៣. បង្ហាញពីព្រះរាជក្រឹត្យ ច្បាប់ស្តីពី"ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:វិស័យសុខាភិបាល"
៤. រៀបចំបែបបទក្នុងការស្នេីសុំពិន្ទុពីអង្គភាពផ្តល់ការបណ្តះបណ្តាល CPD Providers
សមាសភាពចូលរួមអញ្ជេីញមកពី ក្រុមប្រឹក្សាគណ:ឆ្មបថ្នាក់ជាតិ ថ្នាក់កណ្តាល ថ្នាក់ខេត្ត និងឆ្មបដែលបម្រេីការនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងឆ្មបនៅសេវាឯកជន។