កិច្ចប្រជុំរវាងក្រុមប្រឹក្សាគណ:ឆ្មបជាតិ និងក្រុមប្រឹក្សាគណ:ឆ្មបខេត្តស្ទឹងត្រែង
ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកស្រី ងួន សុភាព បានដឹកនាំកិច្ចប្រជុំរវាងក្រុមប្រឹក្សាគណ:ឆ្មបជាតិ និងក្រុមប្រឹក្សាគណ:ឆ្មបខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង។
គោលបំណង៖
១. បង្ហាញពីតួនាទី ភារកិច្ចរបស់គណ:ឆ្មបខេត្តស្ទឹងត្រែង និងរៀបចំសកម្មភាពការងារបន្តក្នុងឆ្នាំ២០២៦
២. កិច្ចសហការ និងសម្របសម្រួលរវាងក្រុមប្រឹក្សាគណ:ឆ្មបខេត្ត និងអង្គការEveryMum ដេីម្បីឱ្យមានប្រសិទ្ធភាពខ្ពស់
៣. ជំរុញឱ្យមានការរៀបចំMCATs ជាទៀងទាត់ ដេីម្បីដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងយល់ដឹងពីបច្ចុប្បន្នភាពនៃការអនុវត្តការងារឆ្មប ស្តីពី"ប្រេីប្រាស់សំណុំឯកសារថែទាំសម្រាប់ឆ្មប ការថែទាំផ្ទៃពោះមុនសម្រាល និងកម្រិតមូលដ្ឋានក្នុងការប្រេីប្រាស់អេកូសាស្ត្រលេីស្ត្រីមានផ្ទៃពោះ"
៤. ចូលរួមដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈមដែលកេីតមានឡេីងនៅនឹងកន្លែង
សូមថ្លែងអំណរគុណចំពោះប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានសម្របសម្រួល និងចូលរួមគាំទ្ររាល់សកម្មភាពការងាររបស់គណ:ឆ្មបកម្ពុជា។