Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Teams (MCATs)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​បរិបូណ៌​ខេត្តកំពង់ឆ្នាំង
ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Teams (MCATs)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​បរិបូណ៌​ខេត្តកំពង់ឆ្នាំង
ចូលអាន 12ដង

ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Teams (MCATs)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​បរិបូណ៌​ខេត្តកំពង់ឆ្នាំង

ថ្ងៃព្រហស្បតិ៍​ ទី២៥​ ខែមិថុនា​ ឆ្នាំ២០២៦​ លោកវេជ្ជបណ្ឌិត​ ឆុន​ ប៊ុនថា​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំ​ក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល" នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌​ រៀបចំដោយ​ ផ្នែកគាំពារមាតា​ និងទារក​ខេត្ត​កំពង់ឆ្នាំង សមាសភាពចូលរួមចំនួន​ ៣៤រូប​។​

គោលបំណងកិច្ចប្រជុំ៖

១. ពង្រឹងប្រព័ន្ធសុខាភិបាល ដោយកែលម្អការងារជាក្រុម ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងរវាងឆ្មប និងគ្រូពេទ្យ នៅថ្នាក់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល

២. ពិភាក្សា និងដោះស្រាយបញ្ហារួម ដែលបានរកឃើញនៅក្នុងអំឡុងពេលចុះអភិបាលនាពេលថ្មីៗនៅ មណ្ឌលសុខភាព

៣. ពិភាក្សាពីករណីបញ្ជូន និងករណីមានផលវិបាក ដែលបញ្ជូនទៅមន្ទីរពេទ្យបង្អែក និងផ្តល់ព័ត៌មានត្រឡប់ អំពីការបញ្ជូនម្តាយ និងទារក ក្នុងអំឡុងត្រីមាសកន្លងមក និង

៤. ផ្តល់ឳកាសដើម្បីធ្វើបច្ចុប្បន្នភាព រំលឹក និងអនុវត្តជំនាញ ដើម្បីពង្រឹងបច្ចេកទេសគ្លីនីក និងកែលម្អគុណភាព នៃការថែទាំរបស់ឆ្មបនៅមណ្ឌលសុខភាព។

កិច្ចប្រជុំMCATs អញ្ជេីញចូលរួមពី​ លោកស្រី​ ងួ​ន​ សុភាព​ ប្រធានគណ:ឆ្មបជាតិ​ លោកស្រី​ ឌុច​ សុផាត​ អនុប្រធានគណ:ឆ្មបជាតិ​ លោកស្រី​ សំ ម៉ាលី​ អនុប្រធានផ្នែកគាំពារមាតា និងទារកខេត្តកំពង់ឆ្នាំ​ង​ ព្រមទាំងវេជ្ជបណ្ឌិត​ ឆ្មប​ និងគិលានុបដ្ឋាកមកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពទាំង១៥ នៅក្នុងស្រុកប្រតិបត្តិបរិបូណ៌។​