ការចុះអភិបាល ស្តីពី"ការប្រេីប្រាស់អេកូសាស្ត្រកម្រិតមូលដ្ឋានលេីស្ត្រីពេលមកពិនិត្យផ្ទៃពោះមុនសម្រាល(ANC)ដោយឆ្មបនៅមណ្ឌលសុខភាព" ខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ សុក្រ ១-២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦ លោកស្រី ងួន សុភាព ប្រធានគណ:ឆ្មបជាតិ ក្រុមប្រឹក្សាគណ:ឆ្មបថ្នាក់ជាតិ និងថ្នាក់កណ្តាល បានចុះពិនិត្យការអនុវត្តប្រេីប្រាស់អេកូសាស្ត្រកម្រិតមូលដ្ឋានលេីស្ត្រីមកពិនិត្យផ្ទៃពោះមុនសម្រាល(ANC)ដោយឆ្មប នៅមណ្ឌលសុខភាពអូរចិតប្រាំ មណ្ឌលសុខភាពអូរច្រា និងមណ្ឌលសុខភាពផ្សារព្រំ ខេត្តប៉ៃលិន។
គោលបំណង៖
១. ពិនិត្យលេីការអនុវត្តប្រេីប្រាស់អេកូសាស្ត្រកម្រិតមូលដ្ឋានដោយឆ្មប ក្នុងការផ្តល់សេវាថែទាំពេលពិនិត្យផ្ទៃពោះមុនសម្រាល
២. ពិនិត្យការបណ្តុះបណ្តាលអនុវត្តផ្ទាល់ដោយគ្រូបង្គោលពីប្រទេសអូស្ត្រាលីរៀបចំដោយអង្គការEveryMum
៣. ភាពពេញចិត្តរបស់ស្ត្រីមកពិនិត្យផ្ទៃពោះជាមួយនឹងឆ្មបពេលពិនិត្យផ្ទៃពោះមុនសម្រាល រួមនឹងកម្រិតមូលដ្ឋានអេកូសាស្ត្រ
៤. រកឃេីញសញ្ញាប្រឈម និងគ្រោះថ្នាក់ពេលពិនិត្យអេកូសាស្ត្រកម្រិតមូលដ្ឋាន
៥. ផ្តល់ប្រឹក្សា និងអន្តរាគមន៍បញ្ជូនស្ត្រីមានផ្ទៃពោះ ដេីម្បីសុវត្ថិភាពទាំងម្តាយ និងកូន
សូមថ្លែងអំណរគុណមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន និងអង្គការEveryMum ចំពោះការសម្របសម្រួល និងការបណ្តុះបណ្តាលជំនាញកម្រិតមូលដ្ឋានក្នុងការប្រេីប្រាស់អេកូសាស្ត្រ សម្ភារ និងប្រព័ន្ធតាមដាន វាយតម្លៃក្នុងការអនុវត្តន៍។