ផ្សព្វផ្សាយផែនការណ៏យុទ្ធសាស្ត្រគណៈឆ្មបឆ្នាំ២០២១ - ២០២៥
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាគណៈឆ្មបជាតិ បានចូលរួមសិក្ខាសាលា ៖
- ផ្សព្វផ្សាយផែនការណ៏យុទ្ធសាស្ត្រគណៈឆ្មបឆ្នាំ២០២១ - ២០២៥
- ផ្សព្វក្របខណ្ឌនិយ័តកម្មគោលនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត របស់គណៈឆ្មប ( CPD )
- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឆ្មបខេត្តសៀមរាប សំរាប់អណត្តិទី៣
ដែលរៀបចំនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ទីរួមខេត្តសៀមរាប មានឆ្មបចូលរួមចំនួនជាង ៧០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ ចំនួនជាង ៦០ នាក់ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ៖
1- ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប
2- លោកស្រី ហែម ណាវី
ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ
3- លោកស្រី អ៊ា សំអាត ប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្តសៀមរាប អណត្តិទី២
និងចូលរួមជាកិត្តិយស
4- លោកស្រី ម៉ៅ ប៊ុន្នី សមាជិកក្រុមប្រឹក្សាគណៈឆ្មបជាតិ
5- លោក វ៉ា ថាឡា រដ្ឋបាលគណៈឆ្មបជាតិ
6- លោកស្រី ណុប ឡាវី និង
លោកស្រី វ៉ា វណ្ណា ប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្តសៀមរាប អណត្តិទី១
លទ្ធផលទទួលបាន លោកស្រី ហែ ស៊ីម៉ា បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្តសៀមរាប សំរាប់អណត្តិទី៣
សូមចូលរួមអបអរសារទរ ។