ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប MCAT របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ
ថ្ងៃសុក្រ ៥កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ជុន ហុងឈាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប MCAT នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ ដោយអ្នកចូលរួមដោយផ្ទាល់សរុបចំនួន ៤៦រូប។
កិច្ចប្រជុំមានគោលបំណង៖
១ ពិនិត្យវឌ្ឍនភាពការងារសុខភាពមាតា និងទារកក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
២ បង្ហាញពីការប្រេីប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាតMgSO4
៣ បង្ហាញពីការប្រេីប្រាស់ខោបន្ថយស្ហុក
សូមជម្រាបជូនថាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ ក្រុមការងារថ្នាក់ជាតិ ប្រធានផ្នែកសុខភាពមាតា និងទារកខេត្ត ស្រុក គ្រូឧទ្ទេសដោយវេជ្ជបណ្ឌិត ង៉ូវ វ៉ាន់ឡុង មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងឆ្មបដែលអញ្ជេីញមកពីមណ្ឌលសុខភាពចំនួន23ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ។