Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង ការចុះអភិបាលកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Teams (MCATs)
ការចុះអភិបាលកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Teams (MCATs)
ចូលអាន 176ដង

ការចុះអភិបាលកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Teams (MCATs)

ថ្ងៃអង្គារ​ ទី៣១ ខែមីនា​ ឆ្នាំ២០២៦​ លោកវេជ្ជបណ្ឌិត​ ពៅ​ ម៉ាណុតប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស​ បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំ​ក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស​ រៀបចំដោយ​ ផ្នែកគាំពារមាតា​ និងទារក​ខេត្ត​ពោធិ៍សាត់​ សមាសភាពចូលរួមចំនួន​ ៤២​ រូប​។​

គោលបំណងកិច្ចប្រជុំ៖

១.​ បង្កើនទំនាក់ទំនងល្អរវាងឆ្មបតាមមណ្ឌលសុខភាព គ្រូពេទ្យ ឆ្មបតាមមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ រួមទាំងមន្ទីរសុខាភិបាលខេត្ត

២.​ ចែករំលែកបទពិសោធន៍រវាងឆ្មប និងឆ្មប ឆ្មប​ និងគ្រូពេទ្យសម្ភព​ រោគស្ត្រី​ ប្រពោធនកម្មទារក​ ព្រមទាំងពិភាក្សាដោះស្រាយបញ្ហាជារួមដែលបានរកឃើញពេលចុះអភិបាល តាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក

៣.​ ពង្រឹងប្រព័ន្ធបញ្ជូន ការផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សាពីករណីបញ្ជូនពេលមានបញ្ហាទៅកាន់មន្ទីរពេទ្យបង្អែក

៤.​ បង្ហាញពីបច្ចុប្បន្នភាពស្តីពី Congenital Syphilis MPDSR

៥.​ សំណុំឯកសារសម្រាប់ឆ្មប

កិច្ចប្រជុំMCATs អញ្ជេីញចូលរួមពី​ លោកស្រី​ ងួ​ន​ សុភាព​ ប្រធានគណ:ឆ្មបជាតិ​ អនុប្រធានគណ:ឆ្មបជាតិ​ លោកស្រី​ អួង​ លីដា​ មន្ត្រីកម្មវិធីសុខភាពបន្តពូជ​ និងក្រុមការងារ​ ផ្នែកគាំពារមា​តា​ និទារកខេត្ត​ ស្រុក​ ប្រធានផ្នែកសម្ភព​ ផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឆ្មបបម្រីការនៅមន្ទីរពេទ្យ​បង្អែកខេត្ត​ ស្រុក​មណ្ឌលសុខភាពទាំង១១​ នៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស។