ទស្សនៈវិស័យ បេសកកម្ម គោលបំណង និងគុណតម្លៃ របស់គ.ឆ.ក
ទស្សនៈវិស័យៈ ធានាថាឆ្មបទាំងអស់ផ្តល់សេវាថែទាំសុខភាពដូចៗគ្នា ប្រកបដោយគុណភាព និងប្រសិទ្ឋិភាពខ្ពស់ដល់មាតា និងទារកទើបកើត តាមរយៈគោលនយោបាយនិងពិធីសារជាតិព្រមទាំបទដ្ឋានអន្តរជាតិនៃការអនុវត្តវិជ្ជាជីវៈឆ្មប។
បេសកកម្មៈ ឃ្លាំមើលរាល់ការប្រព្រឹត្តិរបស់សមាជិកខ្លួនដោយបង្កើត និងអនុវត្តន៍បទបញ្ជារួមមាន ការចុះបញ្ជី ការរៀបចំបទដ្ឋាននៃការអប់រំនិងអនុវត្តន៍ ដោះស្រាយការអនុវត្តមិនត្រឹមត្រូវ ដើម្បីលើកកម្ពស់បទដ្ឋាននៃការប្រកបវិជ្ជាជីវៈឆ្មប។
គោលបំណងៈ ផ្តល់សុវត្ថិភាព និងការពារសុខភាពរបស់មាតានិងទារកទើបកើតដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតានិងទារក។
គុណតម្លៃៈ
១. គោរពសិទ្ឋិមនុស្ស និងជាពិសេសគោរពសិទិ្ឋសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ
២. ស្រ្តីជាមនុស្សសំខាន់បំផុតនៃការថែទាំរបស់ឆ្មប
៣. យុត្តិធម៌ សុចរិតភាព តម្លាភាព និងគណនេយ្យភាព
៤. បេ្តជ្ញាសម្រេចឲ្យបាននូវគុណភាព
៥. បេ្តជ្ញាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបជាបន្ត