តួនាទីរបស់គណៈឆ្មបកម្ពុជា
១. ចុះបញ្ជីឆ្មបៈ ដើម្បីធានថាឆ្មបមានគុណវុឌ្ឍិគ្រប់គ្រាន់ មានសុខភាពល្អ និងមានសីលធម៌ល្អដើម្បីអនុវត្តការងារឆ្មប។
២. ចុះបញ្ជីឆ្មបសារឡើងវិញៈ ដើម្បីធានាថាចំណេះដឹង និងជំនាញរបស់ឆ្មបបានធ្វើបច្ចុប្បន្នភាពតាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត។
៣. រៀបចំបទដ្ឋានសម្រាប់ការអនុវត្ត និងក្រមសីលធម៌ឆ្មបដូចជាៈ ក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា និងចូលរួមរៀបចំបទដ្ឋានសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និងបន្ត។ល។
៤. ដោះស្រាយពាក្យបណ្តឹង និងដាក់វិន័យឆ្មបដែលមិនគោរពតាមបទដ្ឋាន និងក្រមសីលធម៌ឆ្មប។