ព្រះរាជក្រម លេខ នស/រកម/១១១៦/០១៤ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសឱ្យប្រើច្បាប់ស្តីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៣។ ច្បាប់នេះមានគោលបំណងការពារសុខភាព និងសុវត្តិភាពរបស់ប្រជាជនតាមរយៈ ការផ្តល់នូវយន្តការក្នុងការធានាថាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ ដើម្បីទទួលច្បាប់នេះ សូមចុច បើកមើល
ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា
គណៈឆ្មបកម្ពុជាត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៨៩នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០០៦។ គណៈឆ្មបជាអង្គការស្វយ័ត។ ការចំណាយការផ្គត់ផ្គង់ប្រាក់កាស ម្ចាស់ការខ្លួនឯងធានាឥស្សរភាពការពារផលប្រយោជន៍សីលធម៌វិជ្ជាជីវៈ។ ដើម្បីទទួលបានព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា សូមចុច បើកមើល
អនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មប
អនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មបត្រូវបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៣។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់សីលធម៌សេចក្តីថ្លៃថ្នូរ ភាពសុចរិត ប្រសិទ្ឋភាព វិន័យការងារ ក្នុងការប្រកបវិជ្ជាជីវៈរបស់ឆ្មបនិងជាពិសេសទទួលបានទំនុកចិត្តពីសាធារណជន។អនុក្រឹត្យនេះមានគោលដៅកំណត់អំពីក្រមសីលធម៌វិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មបសូមចុច បើកមើល
ក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មប
ក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មបនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០១៣។ ការរៀបចំក្របខណ្ឌសមត្ថភាពស្នូលនេះបានចាប់ផ្តើមឡើងចាប់តាំងពីឆ្នាំ២០១០ ដែលសម្របសម្រួលដោយគណៈឆ្មបកម្ពុជាដោយមានការចូលរួមពីសាស្រ្តាចារ្យ ឆ្មប គ្រូឆ្មប មកពីសាលាបណ្តុះបណ្តាលសាធារណៈ ឯកជន មន្ទីរពេទ្យ សមាគមឆ្មប អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្នែកសុខភាព និងក្រសួងសុខាភិបាល។
ក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មបរួមបញ្ចូលនូវសមត្ថភាព ចំណេះដឹង និង ជំនាញដែលឆ្មបត្រូវមាន និងប្រកាន់យកក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។ ក្របខណ្ឌសមត្ថភាពស្នូលនេះនឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ការប្រលងចេញថ្នាក់ជាតិ។
ដើម្បីទទួលបានក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មប សូមចុច បើកមើល