ផែនការយុទ្ឋសស្រ្ត ឆ្នាំ២០១៦-២០២០
ផែនការយុទ្ឋសាស្រ្ត ឆ្នាំ២០១៦-២០២០ របស់គណៈឆ្មបកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រុមការងារដែលដឹកនាំដោយគណៈឆ្មបកម្ពុជា ក្រោមការ
គាំទ្រពីកម្មវិធីទ្រទ្រង់វិស័យសុខាភិបាលជំហ៊ានទី២ និងដោយមានការឧបត្ថម្ភបចេ្ចកទេសនិងថវិកាពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន( UNFPA )។ គោលបំណងនៃផែនការយុទ្ឋសាស្រ្តនេះគឺផ្តល់ផែនការរយៈពេល៥ឆ្នាំដើម្បីចូលរួមសម្រេចឲ្យបាននូវគោលបំណងរបស់ក្រសួងសុខាភិបាលដូចតទៅ៖
១. ផ្តល់សេវាឆ្មបប្រកបដោយសុវត្ថិភាពដល់ប្រជាជន
២. លើកកម្ពស់ការអនុវត្តវិជ្ជាជីវៈឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា
៣. ផ្តល់ឪកាសដល់ឆ្មបក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ខ្លួន។
ផែនការយុទ្ឋសាស្រ្តនេះបានផ្តោតលើវិស័យចំនួន៧ជាអត្ថិភាព៖
១. ការបង្កើតគណៈឆ្មបកម្ពុជា
២. ការចុះបញ្ជីឆ្មប
៣. ការផ្តល់វិញ្ញាបនបត្រចុះបញ្ជី
៤. ការទទូលស្គាល់គុណភាពនៃវគ្គបណ្តុះបណ្តាលឆ្មប
៥. ការបង្កើតគណៈកម្មាធិការដោះស្រាយបណ្តឹងឆ្មប
៦. ដៃគូ និងសហប្រតិបត្តិការ
៧. និរន្តរភាពហិរញ្ញវត្ថុ។
ដើម្បីទទួលបានផែនការយុទ្ឋសាស្រ្ត ឆ្នាំ២០១៦-២០២០ សូមចុច បើកមើល ទាញយក