ដៃគូសំខាន់ៗរបស់គណៈឆ្មបកម្ពុជា
ក្រសួងសុខាភិបាល

ប្រទេសកម្ពុជាគឺជាប្រទេសហត្ថលេខីនៃគោលដៅអភិវឌ្ឍសហស្សវត្សរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០១០។រាជរដ្ឋាភិបាលប្តេជ្ញាចិត្តកាត់បន្ថយអត្រា​មរណភាពមាតា-ទារកឲ្យ​សម្រេចតាមគោលដៅនៅឆ្នាំ២០១៥ និងដាក់បញ្ចូលក្នុងផែនការយុទ្ឋសាស្រ្តឆ្នាំ​២០០៨ - ២០១៥។តួនាទីរបស់គណៈឆ្មបកម្ពុជាគឺគាំទ្រក្រសួងសុខាភិបាល​ក្នុងការលើកកម្ពស់​សេវាឆ្មប។​ ព័ត៌មានលំអិតស្តីពីផែនការយុទ្ឋសាស្រ្តឆ្នាំ២០០៨ - ២០១៥ របស់ក្រសួងសុខាភិបាល សូមចុច បើកមើល ទាញយក។

ផែនទីចង្អុលទិស(FTIRM)ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា-ទារករបស់ក្រសួងសុខាភិបាលគឺជាឯកសារគន្លឹះដែលបង្ហាញពីយុទ្ឋសាស្រ្តក្នុងការគាំទ្រសុខភាពរបស់ស្រ្តីទារក និង សហគមន៍ និងបង្កើនចំនួនបុគ្គលិកឆ្មប និងពង្រឹងគុណភាពនៃសេវាឆ្មប។ព័ត៌មានលំអិតស្តីពីផែនទីចង្អុលទិស សូមចុច បើកមើល ទាញយក

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(
UNFPA) គាំទ្រគណៈឆ្មបកម្ពុជាចាប់តាំងពីឆ្នាំ២០០៩ដោយផ្តល់ការគាំទ្របច្ចេកទេសក្នុងការរៀបចំនិងអនុវត្តន៍ផែនការយុទ្ឋសាស្រ្ត តាមរយៈ​ការគាំទ្រហិរញ្ញវត្ថុក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំរួមទាំង ផ្តល់ជំនួយការកម្មវិធីម្នាក់សម្រាប់គណៈឆ្មបកម្ពុជា។​

អង្គការ URC

អង្គការ
URCផ្តល់ជំនួយបច្ចេកទេសដល់គណៈឆ្មបកម្ពុជាក្នុងការរៀបចំប្រព័ន្ឋចុះបញ្ជីអេឡិចត្រូនិចនិង បង្កើតគេហទំព័រ។

អង្គការ VSO

អង្គការ
VSOផ្តល់ជំនួយបច្ចេកទេសដល់គណៈឆ្មបកម្ពុជាតាមរយៈលោកស្រីKathryn Hinchliff ជាទីប្រឹក្សាអភិវឌ្ឍន៍ស្ថាប័នចាប់ពី ខែ មិថុនា ឆ្នាំ២០១១ ដល់ ខែ វិច្ឆិការ ឆ្នាំ ២០១៣។​

អង្គការ CUSO

អង្គការCUSO គឺជាអង្គការអន្តរជាតិមានមូលដ្ឋានក្នុងប្រទេសកាណាដានិង សហប្រតិបត្តិការជាមួយអង្គការ VSO អន្តរជាតិដោយផ្តល់ជំនួយបច្ចេទេស​ដល់គណៈឆ្មបកម្ពុជា​តាមរយៈ​លោកRobinHill  ចាប់ពីខែ តុលាឆ្នាំ​២០១៣ ដល់ខែ វិច្ឆិការ ឆ្នាំ​២០១៥។

អង្គការសុខភាពពិភពលោក (WHO)

អង្គការសុខភាពពិភពលោក (WHO) ផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រធានគណៈឆ្មបកម្ពុជាដើម្បីធ្វើទស្សនកិច្ចសិក្សាទៅប្រទេសថៃឡង់​ដើម្បីសិក្សាអំពីបទពិសោធន៍ជោគជ័យ​របស់​គណៈឆ្មបប្រទេសថៃឡង់ក្នុងការអនុវត្តន៍ការគ្រប់គ្រងឆ្មប។លើសពីនេះទៅទៀត អង្គការ WHO គាំទ្រប្រធានគណៈឆ្មបកម្ពុជាដើម្បីចូលរួមសិក្ខាសាលាអន្តរជាតិក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូងនិង ប្រទេសវៀតណាម ដើម្បីបង្ហាញពី​វឌ្ឍនៈភាព​របស់​គណៈឆ្មបកម្ពុជា។ ជាលទ្ឋផល គណៈឆ្មបកម្ពុជាមានទំនាក់ទំនងជាមួយគណៈឆ្មបនៅក្រៅប្រទេស និងបានឯកភាព​លើការធ្វើទស្សនកិច្ចផ្លាស់ប្តូរជាមួយ​គណៈឆ្មប​ប្រទេស​ថៃឡង់។

សហព័ន្ឋឆ្មបអន្តរជាតិ (ICM)

ប្រទេសកម្ពុជាគឺជាសមាជិករបស់សហព័ន្ឋឆ្មបអន្តរជាតិអស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ប្រធានគណៈឆ្មបកម្ពុជាបានចូលរួមសន្និសីទ​របស់ICM និងធ្វើបទបង្ហាញក្នុងខែ កក្កដា ឆ្នាំ ២០១២។លោកស្រី អ៊ីង រ៉ាដា ប្រធានគណៈឆ្មបកម្ពុជាបានចូលរួមក្នុងសន្និសីទថ្នាក់តំបន់អាស៊ីប៉ាស៊ីហហ្វិចរបស់ICMដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់គណៈឆ្មបកម្ពុជា។

គណៈឆ្មប​កម្ពុជាក៏បានសហការណ៍ជាមួយក្រសួង និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតផងដែរ។