ព្រឹតិការណ៍ក្នុងឆ្នាំ២០១៤ដែលនឹងមកដល់..


•    ថ្ងៃទី៩ ខែ ឧសភា ឆ្នាំ ២០១៤៖ លោកស្រី អ៊ីង រ៉ាដា បានបង្ហាញពីគោលការណ៍ណែនាំស្តីពីស្តង់ដានៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវ ក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឆ្មប នៅក្នុងទិវាឆ្មបជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៤។
•    ថ្ងៃទី ១-៥ ខែមិថុនា ឆ្នាំ២០១៤៖ លោកស្រី អ៊ីង រ៉ាដា បានធ្វើបទបង្ហាញពីតួនាទីរបស់គណៈឆ្មបកម្ពុជាក្នុងការផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ក្រមសីលធម៌ឆ្មបក្នុងគោលបំណងដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ស្រ្តី និងទារកក្នុងប្រទេសកម្ពុជានៅក្នុងសន្និសីទ លើកទី៣០ របស់ សហ្ព័ន្ឋឆ្មបអន្តរជាតិក្នុងទីក្រុងPrague ប្រទេស Czech ចាប់ពីថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៤។
•    ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៤៖ វគ្គបណ្តុះបណ្តាលជំហានទី១ស្តីពីការប្រើប្រាស់ប្រព័ន្ឋចុះបញ្ជីអេឡិចត្រូនិកដល់បុគ្គលិកការិយាល័យក្រុមប្រឹក្សា គណៈឆ្មបរាជធានី-ខេត្តចំនួន៤ខេត្ត។
•    ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់ត្រូវបានរៀបចំឡើងដោយមានការដឹកនាំប្រជុំដោយឯកឧត្តមសស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ឋផ្សេងទៀត ដើម្បីអនុម័តលើសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទឆ្មប នៅសណ្ឋាគារភ្នំពេញ។

•    ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ពីសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទឆ្មប។
•    ថ្ងៃទី១៣-១៥ ខែសីហា ឆ្នាំ២០១៤៖ វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទឆ្មប ដល់បុគ្គលិកការិយាល័យក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ​ភ្នំពេញ និងបុគ្គលិកការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិ។
•    ថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៤៖ វគ្គបណ្តុះបណ្តាលជំហានទី២ស្តីពីការប្រើប្រាស់ប្រព័ន្ឋចុះបញ្ជីអេឡិចត្រូនិកដល់ បុគ្គលិកការិយាល័យ ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត ចំនួន១១ខេត្ត។
•    ថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០១៤៖ វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទឆ្មប ដល់បុគ្គលិកការិយាល័យក្រុមប្រឹក្សាគណៈឆ្មបភូមិភាគកំពង់ចាម និងស្ទឹងត្រែង។
•    ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤៖ សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា។
•    ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤៖ វគ្គបណ្តុះបណ្តាលជំហានទី៣ស្តីពីការប្រើប្រាស់ប្រព័ន្ឋចុះបញ្ជីអេឡិចត្រូនិក ដល់បុគ្គលិកការិយាល័យ ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត ចំនួន៩ខេត្ត។
•    ១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤៖ វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទឆ្មប ដល់បុគ្គលិកការិយាល័យក្រុមប្រឹក្សាគណៈឆ្មបភូមិភាគកំពត និងបាត់ដំបង។